រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ ត្រូវស្តារទំនុកទុក ចិត្តរវាងអ៊ុយក្រែននិងរុស្ស៊ីឡើងវិញ


រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ ត្រូវស្តារទំនុកទុក ចិត្តរវាងអ៊ុយក្រែននិងរុស្ស៊ីឡើងវិញ - ảnh 1
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ ត្រូវស្តារទំនុកទុក ចិត្តរវាងអ៊ុយក្រែននិងរុស្ស៊ីឡើងវិញ (Image: VNA)

(VOVworld) – ថ្លែងមតិលើកាណាល់ទូរទស្សន៍អ៊ុយក្រែន នាថ្ងៃទី ២ សីហា រដ្ឋមន្ត្រី ការបរទេសនៃប្រទេសនេះ លោក Pavel Klimkhin បានចាត់ទុកថា៖ ត្រូវស្តារទំនុកទុក ចិត្តរវាងអ៊ុយក្រែននិងរុស្ស៊ីឡើងវិញ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានវាយតំលៃមូល ហេតុដែលបង្កភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្នគឺបញ្ហាកង្វះទំនុកទុកចិត្ត រវាងប្រទេសជិតខាងនិងដៃគូជិតស្និទទាំង ២ ។  ការស្តារទំនុកទុកចិត្តឡើងវិញរវាង
ប្រទេសទាំង ២ នេះត្រូវជាភារកិច្ចរបស់ភាគីទាំង ២ និងដោយឈរលើសកម្មភាព
ជាក់ស្តែង។ លោក Klimkhin បានគាំទ្រកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
ជាមួយរុស្ស៊ីហើយចាត់ទុកថា៖ គោលមាគ៌ាររសមាហរណកម្មអឺរ៉ុបរបស់ Kiev មិន
លើកលែងទំនាក់ ទំនងសហប្រតិបត្តិការជាមួយម៉ូស្គូ។ រីឯខ្លួនវិញ នាសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេស រុស្ស៊ី  លោក Sergey Lavrov បានអះអាងជាថ្មីម្តងទៀតថា៖ ជំលោះនៅអ៊ុយក្រែនត្រូវ បានដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ។ តាមនោះ ម៉ូស្គូរួមជាមួយប្រទេសដៃគូផ្សេងៗទៀតបានដំណើរការបោះជំហានជាក់ស្តែង
និងមានការទទួលខុសត្រូវដើម្បីស្វែងរកការដោះស្រាយសំរាប់វិបត្តិនៅអ៊ុយក្រែន។ ទាក់ទិនដល់ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែន នាថ្ងៃទី ១ សីហា ទីក្រុង Lugansk កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌ដោយសារទីក្រុងនេះត្រូវបាន
ហ៊ុំព័ទ្ធទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ