រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងទួរគីឯកភាពជួបជុំគ្នាខណៈដែលទំនាក់ទំនងកំពុងតានតឹង

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងទួរគីឯកភាពជួបជុំគ្នាខណៈដែលទំនាក់ទំនងកំពុងតានតឹង - ảnh 1
រដ្ឋមន្រ្តីការបរទេស ប្រទេសនេះលោក Mevlut Cavusoglu (ខាងឆ្វេង) និងសមភាគីអាល្លឺម៉ង់
លោក Sigmar Gabriel​ (រូបថត៖TTXVN)

(VOVworld) - មន្ត្រីជាន់ខ្ពស់មួយរូបរបស់ទួរគីឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស
ប្រទេសនេះលោក Mevlut Cavusoglu និងសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel នា
ថ្ងៃទី៣ មិនា បានធ្វើការសន្ទនាតាមទូរស័ព្ទ ក្នុងនោះឯកភាពថា នឹង ជួបជុំគ្នានាថ្ងៃ
ទី៨ មិនា ខាងមុខ។ទំនាក់ទំនងរវាងអាល្លឺម៉ង់និងទួរគីបានធ្លាក់ចូល ក្នុងស្ថានភាព
តានតឹងបំផុតនាពេលថ្មីៗនេះ ដោយសារប៊ែកឡាំងជាច្រើនលើក ច្រើនសារិះគន់
សកម្មភាពបង្ក្រាបរបស់អង់ការ៉ាក្រោយពីករណីធ្វើរដ្ឋប្រហារមិនជោគជ័យនៅ
ប្រទេសនេះ ជាពិសេសការដែលទួរគីកាលពីខែកុម្ភៈកន្លងទៅបាន ចាប់ខ្លួនអ្នក
យកព័ត៌មាន Deniz Yucel នៃកាសែត Die Welt របស់អាល្លឺម៉ង់ ដោយចោទប្រកាន់
លោករូបនេះពីអំពើឃោសនាភេរវកម្មនិងញុះញង់គំនុំគំកួន។ភាពតានតឹងនេះកាន់
តែកើនឡើងនៅពេលសមត្ថកិច្ចអាល្លឺម៉ង់សំរេចលុបចោលពិធីដើរដង្ហែគាំទ្រ
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan របស់ សហគមន៍ជនអាល្លឺម៉ង់ដើម
កំណើតទួរគីនៅទីក្រុងជាច្រើននៅប្រទេសនេះ។
នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel អះអាងថា
ប៊ែកឡាំងនឹងធ្វើអស់ពីកម្លាំងដើម្បីរក្សាកិច្ចសន្ទនាជាមួយអង់ការ៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ