រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏កក់ក្តៅ និងស៊ីជម្រៅជាមួយវៀតណាម

(VOVWORLD) - ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំនៅអូស្ត្រាលីមុនដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong បានសង្កត់ធ្ងន់ថា អូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏កក់ក្តៅ និងស៊ីជម្រៅជាមួយវៀតណាម។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏កក់ក្តៅ និងស៊ីជម្រៅជាមួយវៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong ជួបជាមួយរដ្ឋមន្ត្រីការបរទេស Bui Thanh Son នៅទីក្រុង Canberra ខែកញ្ញា ឆ្នាំ ២០២២ (រូបថត៖ VOV)

នាថ្ងៃទី ២១ ខែសីហា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់វៀតណាមដែល ដំណើរទស្សនកិច្ចនេះនឹងអូសបន្លាយដល់ថ្ងៃទី ២៤ខែសីហា។ នេះជាដំណើរទស្សនកិច្ចលើកទី ២ របស់លោកស្រី Penny Wong នៅប្រទេសវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំនៅអូស្ត្រាលីមុនដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong បានសង្កត់ធ្ងន់ថា អូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏កក់ក្តៅ និងស៊ីជម្រៅជាមួយវៀតណាម។

រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong បាននិយាយថា អូស្ត្រាលីកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ីអាគ្នេយ៍ ដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលខ្លួនតែងតែយកចិត្តទុកដាក់។

ដោយវាយតម្លៃលើទស្សនវិស័យសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី រដ្ឋមន្ត្រីការបរទេស Penny Wong បានអះអាងថា “ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនខ្លាំងថែមទៀតនាពេលខាងមុខ។ សេចក្តីប្រកាសរបស់ប្រទេសទាំងពីរអំពីការបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ភាគីទាំងពីរ ក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ នូវបញ្ហាតំបន់ និងយុទ្ធសាស្ត្រ រួមទាំងបញ្ហាប្រឈមរួមដូចជាការប្រែប្រួលអាកាសធាតុ”។ អូស្ត្រាលី និងវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខនឹងជំរុញបន្ថែមទៀតលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអប់រំ ឌីជីថលភាវូបនីយកម្ម ការផ្លាស់ប្តូរថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ