រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសស្តីពីការវាយប្រហារភេរវកម្មនៅ ហ្វីលីពីន

(VOVWORLD) - អាស៊ានគាំទ្រយ៉ាងពេញទំហឹងដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការដោះស្រាយករណីនេះ និងនាំជនល្មើសមកកាត់ទោស។
រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសស្តីពីការវាយប្រហារភេរវកម្មនៅ ហ្វីលីពីន - ảnh 1ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែករបស់ភេរវជននៅទីក្រុង Marawi។ រូបថត៖ Philstar ។

អាស៊ានបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មនៅទីក្រុង Marawi ហ្វីលីពីន កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅដែលបណ្តាលឲ្យមនុស្សស្លូតត្រង់ជាច្រើននាក់ត្រូវស្លាប់ និងមនុស្សជាង៥០នាក់ផ្សេងទៀតរងរបួស។ នេះជាខ្លឹមសារនៃសេចក្តីប្រកាសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានបង្ហោះនៅលើគេហទំព័រជាផ្លូវការរបស់អាស៊ាននាព្រឹកថ្ងៃទី ៨ ធ្នូ។

បណ្តាប្រទេសជាសមាជិកអាស៊ានបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ ហើយមានគោលបំណងថា ជនរងគ្រោះឆាប់ជាសះស្បើយ។ អាស៊ានគាំទ្រយ៉ាងពេញទំហឹងដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការដោះស្រាយករណីនេះ និងនាំជនល្មើសមកកាត់ទោស។ អាស៊ានសាមគ្គីភាព ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងប្រជាជនហ្វីលីពីនក្នុងគ្រាដ៏លំបាកនាបច្ចុប្បន្ននេះដោយអះអាងសារជាថ្មីនូវការសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មក្នុងតំបន់ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុភេរវកម្មកើតមានឡើងនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ