|
រដ្ឋមន្ត្រីការបរទេសរបស់អាស៊ានសម្តែងការព្រួតបារម្ភដ៏ជ្រាលជ្រៅចំពោះការបំរែបំរួលនៅលើសមុទ្រ
ខាងកើត (image: Vietnam+) |
(VOVworld) – រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេសអាស៊ានកំពុងចូលរួមសន្និសីទ
កំពូលអាស៊ានលើកទី២៤នៅប្រទេសមីយ៉ានម៉ាបានសម្តែងនូវការព្រួតបារម្ភដ៏ជ្រាល
ជ្ចំពោះបំរែបំរួលនៅលើសមុទ្រខាងកើតដែលបង្កើនភាពតានតឹងក្នុងតំបន់។
រដ្ឋមន្ត្រីគ្រប់រូបបានស្នើឲ្យភាគីទាក់ទិននានាត្រូវប្រតិបត្តិតាមរាល់គោលការណ៍នៃ
ច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ អត់ធ្មត់ និងជៀសវាងរាល់សកម្មភាពដែលអាចជះឥទ្ធិពលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយដោះស្រាយជំលោះដោយសន្តិវិធី។ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានអះ អាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ សេរីភាពនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ក៏ដូចជា សេចក្តីថ្លែងការ
៦ខរបស់អាស៊ានស្តីអំពីសមុទ្រខាងកើតនិងសេចក្តីថ្លែងការរួមជាន់ខ្ពស់រវាងអាស៊ាន
និង ចិនស្តីអំពីពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី១៥នៃការចុះហត្ថលេខាលើសេចក្តី
ថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(DOC)។រដ្ឋមន្ត្រីការបរទេសគ្រប់រូបក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់សុក្រិតក្រមប្រតិបត្តិតំបន់នៅ
សមុទ្រខាងកើត (COC) យ៉ាងឆាប់ៗផងដែរ៕