រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Harjit Singh Sajjan អញ្ជើញបំពេញ ទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពា រប្រទេសវៀតណាម រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Harjit Singh Sajjan បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៦ ខែមិថុនា។
រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Harjit Singh Sajjan អញ្ជើញបំពេញ ទស្សនកិច្ចនៅវៀតណាម - ảnh 1 រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Harjit Singh Sajjan អញ្ជើញបំពេញ ទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃទី ៥ ខែមិថុនា នៅរដ្ឋធានីហាណូយ លោក Ngo Xuan Lich បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Harjit Singh Sajjan។  ។ នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហ ប្រតិបត្តិការលើវិស័យមួយចំនួនដែលមានសក្តានុភាព ដូចជា បណ្តុះបណ្តាល ចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិសន្ដិសុខសមុទ្រ ឧស្សាហកម្មការពារជាតិ និងពេទ្យយោធា។ ក្រសួងការពារប្រទេសវៀតណាមបានអបអរសាទរ ចំពោះការដែលកាណាដាបន្តជួយឧបត្ថម្ភគាំទ្រដល់វៀតណាមលើវិស័យ បណ្តុះបណ្តាលនិងចូលរួមសកម្មភាពថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

បញ្ចប់កិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញធ្វើជាកសិណសាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងបណ្តុះបណ្តាលយោធារបស់កាណាដា (MTCP) ផងដែរ។ នេះ បានចាត់ទុកជាជំហានអភិវឌ្ឍន៍ដ៏សំខាន់ក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី ហើយនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ភាគីទាំងពីរក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុភាពផ្សេងៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ