រដ្ឋមន្ត្រីការពារជាតិបានទទួលជួបគណៈប្រតិភូអតីតយុទ្ធជនសូវៀតមុននេះ

រដ្ឋមន្ត្រីការពារជាតិបានទទួលជួបគណៈប្រតិភូអតីតយុទ្ធជនសូវៀតមុននេះ - ảnh 1
រដ្ឋមន្ត្រីការពារជាតិបានទទួលជួបគណៈប្រតិភូអតីតយុទ្ធជនសូវៀតមុននេះ (vietnamplus.vn)


        VOV-នារសៀលថ្ងៃទី២៣មេសានៅពិធីទទួលជួបគណៈប្រតិភូអតីតយុទ្ធជន
​សូវៀតមុននេះ (រុស្ស៊ី អ៊ុយក្រែន បេឡារុស) ដែលបានជួយវៀតណាមក្នុង​ដំណាក់
កាល​សង្គ្រាមប្រឆាំងចក្រព័ត្តអាមេរិកសង្គ្រោះជាតិ មកទស្សនកិច្ចនៅ​វៀតណាម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានវាយតំលៃ
ខ្ពស់ការជួយឧបត្ថម្ភពោពេញទៅដោយមនោសញ្ចេតនានិងប្រសិទ្ធភាពរបស់មិត្ត
ភ័ក្កអន្តរជាតិដែលបានលៃទុកឲ្យវៀតណាម។ ប្រជាជនវៀតណាម​និងកងទ័ព
ប្រជាជនវៀតណាមជានិច្ចកាលគោរពនូវមនោសញ្ចេតនាដ៏ល្អប្រសើរ​និងការជួយ
ឧបត្ថម្ភដ៏ថ្លៃថ្លាមានប្រសិទ្ធភាពរបស់មិត្តភ័ក្កអន្តរជាតិពិសេសគឺរុស្ស៊ី​អ៊ុយក្រែន
បេឡារុស។ នាយឧត្តមសេនីក៏ចង់ឲ្យទទួលបានបណ្ដាវត្ថុអនុស្សាវរីយ៍​របស់អតីត
យុទ្ធជន បណ្ដាយុទ្ធជនសូរៀតមុននេះដែលបានពលីក្នុងសង្គ្រាមនៅ​វៀតណាម
ដើម្បីតាំងបង្ហាញនៅសារៈមន្ទីយោធាសំដៅអប់រំប្រពៃណីសាមគ្គីភាពសំរាប់
បណ្ដាជំនាន់យុវជនកុមារជំទង់វៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ