រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បំពេញ​ទស្សនកិច្ចនៅមជ្ឈិមបូព៌ា​​

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី៥ ខែមីនា បានមកដល់ប្រទេសហ្ស៊កដានី ចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីបង្ហាញពីការគាំទ្រចំពោះសម្ព័ន្ធមិត្តសំខាន់ៗនៅក្នុងតំបន់។ ទីបង្អង់ដំណើរបន្ទាប់របស់រដ្ឋមន្ត្រី លោក Austin គឺអ៊ីស្រាអែល និងអេហ្ស៊ីប។
រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បំពេញ​ទស្សនកិច្ចនៅមជ្ឈិមបូព៌ា​​ - ảnh 1ព្រះមហាក្សត្រហ្ស៊កដានី Abdullah II ទទួលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងរដ្ឋធានី Amman ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣។ (រូបថត៖ Reuters )

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅទីក្រុង Amman នាថ្ងៃដដែលនោះ ព្រះមហាក្សត្រហ្ស៊កដានី Abdullah II បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ថយភាពតានតឹង និងស្ដារសន្តិភាពឡើងវិញនៅក្នុងទឹកដីប៉ាឡេស្ទីន ក៏ដូចជាបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបំផ្លាញស្ថិរភាព និងយថាទស្សន៍សម្រាប់សន្តិភាព។       

ព្រះមហាក្សត្រហ្ស៊កដានីបានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងបើកចេញចក្ខុវិស័យនយោបាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមការចរចារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលឡើងវិញ សំដៅសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយដោយផ្អែកលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អធិបតេយ្យភាព និងឋិតឋេរនៅតាមបណ្តោយព្រំដែនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរបានលើកឡើងពីការអភិវឌ្ឍថ្មីៗក្នុងតំបន់ ការខិតខំប្រឹងប្រែងដើម្បីសម្រេចបានដំណោះស្រាយនយោបាយសម្រាប់តំបន់មជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ