រដ្ឋមន្ត្រីការពារជាតិអាមេរិក៖TPPជាផ្នែកសំខាន់១ក្នុងគោលនយោបាយតុល្យ ភាពឡើងវិញរបស់អាមេរិកនៅទ្វីបអាស៊ី

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖TPPជាផ្នែកសំខាន់១ក្នុងគោលនយោបាយតុល្យ ភាពឡើងវិញរបស់អាមេរិកនៅទ្វីបអាស៊ី - ảnh 1
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter
(រូបថតៈ epictimes.com)


(VOVworld)-ក្នុងជំហាន១ឆ្លុះបញ្ជាំងនូវសារៈសំខាន់នៃជំនួបប្រាស្រ័យ​ពាណិជ្ជកម្ម ចំពោះសន្តិសុខរបស់អាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាថ្ងៃទី៦ មេសា រដ្ឋមន្ត្រី
ការពារជាតិអាមេរិ​ក លោក Ashton Carter បានប្រកាសថា គាំទ្រ ទាំងស្រុង ចំពោះ
ការសម្រេចឲ្យបានឆាប់ៗនូវការចរចារអំពីកិច្ចព្រមព្រៀងដែគូអន្តរ ប៉ាស៊ីហ្វិក (TPP)
។លោក Carter ឲ្យដឹងថា គោលនយោបាយរបស់អាមេរិក គឺ រក្សាស្ថិរភាពនិង
ភាពសម្បូរុងរឿងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាបច្ចុប្បន្ន ក្រសួងការពារជាតិអា
មេរិក កំពុងដាស់តឿនរដ្ឋសភានីតិកាលទី១១៤ របស់ គណៈបក្សសាធារណរដ្ឋ ប្រគល់សិទ្ធិចរចារឲ្យរដ្ឋអំណាចរបស់លោក​ប្រធានា​ធិបតីអាមេរិក Barack Obama
យ៉ាងឆាប់ៗ សំដៅជម្រុញដំណើរការចរចារកិច្ច​ព្រមព្រៀង TPP នេះ​ ដោយសារ​
TPP ជាផ្នែក១នៃគោលនយោបាយតុល្យភាព ឡើងវិញរបស់អាមេរិកនៅទ្វីបអាស៊ី ព្រមទាំងអះអាងនូវការសន្យាយូរអង្វែងរបស់ អាមេរិកចំពោះតំបន់អាស៊ី-ប៉ាស៊ី
ហ្វិកផងដែរ។

        លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងមតិគាំទ្រ TPP ពោលខាងលើ​
នៅសកលវិទ្យាល័យ Arizona មុននឹងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននិងកូរ៉េ
ខាងត្បូងចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១១មេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ