រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ការប្រយុទ្ធប្រឆាំងជាមួយ ISមិនតម្រង់ទៅលើជនអ៊ីស្លាមឡើយ
(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១០ធ្នូ បានអះ
អាងនូវទស្សនរបស់ប្រធានាធិបតីអាមរិក Barack Obama ដោយបាន លើកច្បាស់ថា ការប្រយុទ្ធប្រឆាំងជាមួយពួកឧទ្ទាម IS មិនមែនជាការប្រយុទ្ធ ប្រឆាំងនឹងសាសនា
អ៊ីស្លាមនិងជនអ៊ីស្លាមឡើយ។ថ្លែងមតិបន្ទាប់ពីសន្និសីទ កាសែតរួមជាមួយសមភាគី
ឥណ្ឌា Manohar Parrikar នៅទីក្រុងវ៉ាស៊ីនតោន លោក Carter បានឲ្យដឹងថា IS ជាអង្គ
ការមានគំនិតជ្រុលនិយម គំរាមកំហែង ទៅលើអាមេរិក ដូច្នេះត្រូវកំទិចចោល។ មុន
នោះ នៅសម័យដោះសារចំពោះមុខ គណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិកនា
ថ្ងៃទី៩ធ្នូ លោក Cater បានចាត់ ទុកថាការពិតជាក់ស្តែងអាមេរិកកំពុងស្ថិតក្នុងស្ថាន
ភាពសង្គ្រាមដោយសារជា រៀងរាល់ថ្ងៃ ទាហានអាមេរិកកំពុងតស៊ូប្រឆាំងនឹង IS ព្រមទាំងឲ្យដឹងថែមទៀត ថា វិមានបញ្ចុកោណត្រូវបានត្រៀមជាស្រេចសម្រាប់
ការជួយឧបត្ថម្ភកងកម្លាំង របស់រដ្ឋាភិបាលអ៊ីរ៉ាក់ សំដៅដណ្តើមការត្រួតត្រាឡើងវិញ
ទីក្រុងសំខាន់ Ramadi ពីពួកឧទ្ទាម IS។ ប៉ុន្តែលោកបានបដិសេធនាំចេញកាលបរិច្ឆេទ
ទទួលបានគោល ដៅនេះ៕