រដ្ឋមន្ត្រីការពារជាតិអាមេរិកចង់បន្ធូស្រាលភាពតានតឹងជាមួយចិន
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានជួបសន្ទនាជាមួយសមភាគីចិនលោក Wei Fenghe នៅខាងក្រៅសន្និសិទសន្តិសុខអាស៊ី នៅប្រ ទេសសិង្ហបុរី ដែលជាកាយវិការស្វែងរកមធ្យោបាយដើម្បីបន្ធូស្រាលភាពតានតឹង ក្នុងបរិបទនៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ផ្តើមចេញពីជម្លោះពាណិជ្ជ កម្ម។
ថ្វីត្បិតតែជំនួបពិភាក្សានេះបានអូសបន្លាយក្នុងរយៈពេល៩០នាទីក៏ដោយ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងថ្មីណាមួយឡើយ។ លោក Mattis បានពណ៌នាជំនួបនេះ ថា បានប្រព្រឹត្តទៅក្នុងភាពស្មោះត្រង់និងបើកចំហ” ។
ធ្វើបទសម្ភាសន៍ទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបរវាងរដ្ឋមន្រ្តីពីររូប ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខអាស៊ីនិងប៉ាស៊ីហ្វិកលោក Randall Schriver បានថ្លែងថា កិច្ចពិភាក្សានេះបានគ្របដណ្តប់នូវបញ្ហាជាច្រើន។ លោក Mattis ក៏បានអះអាងជាថ្មីម្តងទៀតនូវបំណងប្រាថ្នាកសាងទំនាក់ទំនងយោធាប្រកបដោយនិរន្តភាព ក្លាយទៅជាគ្រឹះស្ថានស្ថេរភាពទំនាក់ទំនងទ្វេភាគី។
លើសពីនេះទៀតរដ្ឋមន្រ្តីទាំងពីររូបក៏បានពិភាក្សា អំពីស្ថានភាពនៅក្នុងសមុទ្រខាងកើតផងដែរ ខណៈពេលដែលចិននៅតែបន្តបង្កើនសកម្មភាពយោធារបស់ខ្លួនដោយខុសច្បាប់លើតំបន់សមុទ្រនេះ។
បច្ចុប្បន្ន ប្រទេសចិនមិនទាន់បានធ្វើអត្ថាធិប្បាយស្តីពីកិច្ចពិភាក្សាពោលខាងលើនៅ ឡើយទេ៕