រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ចនៅទួរគី
|
រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ចនៅទួរគី (VNA) |
(VOVworld) – នាថ្ងៃទី ២១ តុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Ashton
Carter បានមកកាន់រដ្ឋធានី Ankara ប្រទេសទួរគី ដើម្បីពិភាក្សាជាមួយប្រធា
នាធិ បតីប្រទេសម្ចាស់ផ្ទះលោក Tayyip Erdogan នាយករដ្ឋមន្ត្រី Binali Yildirim
រួមជាមួយរដ្ឋមន្ត្រីការពារជាតិទួរគី លោក Fikri Isik។ ដំណើរទស្សនកិច្ចលើក
នេះ ប្រព្រឹត្តទៅក្នុងកាលៈទេសៈវ៉ាស៊ីនតោនព្រួយបារម្មណ៍អំពីភាពតានតឹង
រវាងទួរគី និងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស
សំដៅរំដោះ ទីក្រុង Mosul។ ទួរគីនៅព្រួយបារម្មណ៍ថា៖ យុទ្ធនាការយោធារំដោះ
ទីក្រុង Mosul អាចបង្កើនការជះឥទ្ធិពលរបស់ជនប្រដាប់អាវុធជាជនជាតិ
Kurd ដែល មានគំនិតប្រឆាំង Ankara ។ រដ្ឋអំណាច Ankara បានប្រកាសមិន
អាចឈរនៅ ខាងក្រៅទេ ប៉ុន្តែ Baghdad ប្តេជ្ញាប្រឆាំងការធ្វើអន្តរាគមន៍
របស់ទួរគី។ មន្ត្រីជាន់ ខ្ពស់មួយរូបនៃរដ្ឋមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹង
ថា៖ វ៉ាស៊ីនតោនកំពុងពិភា ក្សាសំដៅជួយអ៊ីរ៉ាក់និងទួរគីយោកយល់គ្នាទៅវិញ
ទៅមកអំពីយុទ្ធនាការយោធា នៅទីក្រុង Mosul ក៏ដូចជា ការធ្វើអន្តរាគមន៍
របស់ទួរគីនៅអ៊ីរ៉ាក់ ផងដែរ៕