រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិនជួបពិភាក្សាដោយផ្ទាល់
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានបញ្ជាក់ឡើងវិញនូវជំហរដ៏ខ្ជាប់ខ្ជួនរបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ដែលថា កោះនេះគឺជាផ្នែកមួយរបស់ចិន។ រដ្ឋមន្ត្រីការពារជាតិចិន ក៏បានបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងនឹង "កម្ទេចឧបាយកលណាមួយដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ ហើយនឹងថែរក្សាជាដាច់ខាតនូវឯកភាពប្រទេសជាតិ"។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីចិនលោក Wei Fenghe បានជួបពិភាក្សាទល់មុខគ្នានៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១០ ខែមិថុនា។ ជំនួបនេះត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចសន្ទនា Shangri-La ឆ្នាំ២០២២ ដែលជាសន្និសីទសន្តិសុខដ៏សំខាន់ជួរមុខរបស់អាស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនានៅប្រទេសសិង្ហបុរី។
រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានបញ្ជាក់ឡើងវិញនូវជំហរដ៏ខ្ជាប់ខ្ជួនរបស់ទីក្រុង ប៉េកាំងចំពោះតៃវ៉ាន់ដែលថា កោះនេះគឺជាផ្នែកមួយរបស់ចិន។ រដ្ឋមន្ត្រីការពារជាតិចិន ក៏បានបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងនឹង "កម្ទេចឧបាយកលណាមួយដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ ហើយនឹងថែរក្សាជាដាច់ខាតនូវឯកភាពប្រទេសជាតិ"។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ លោក Lloyd Austin បានអំពាវនាវឲ្យប្រទេសចិន "អត់ធ្មត់ហើយជៀសវាងអំពើបង្កអស្ថិរភាពបន្ថែមទៀត"៕