រដ្ឋមន្ត្រីការពារជាតិអាមេរិកបានអះអាងពីការសន្យាជាមួយអង្គការ NATO
(VOVWORLD) - នាថ្ងៃទី២ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក Jim Mattis បានអះអាងថា ទីក្រុងវ៉ាស៊ីតោននៅតែអះអាងពីការសន្យាជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ដែលបានចាត់ទុកជាទង្វើមួយសំដៅសម្រួលអារម្មណ៍សម្ព័ន្ធ មិត្តអឺរ៉ុប ចំពោះការថ្លែងមតិរបស់ប្រធានាធិបតីលោក Donald Trump ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក Jim Mattis |
ថ្លែងមតិទៅកាន់ សន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស លោក Jim Mattis បានសង្កត់ធ្ងន់ថា សកម្មភាពខាងលើនេះគឺបាននិយាយដល់ សកម្មភាពរបស់ អាមេរិកបានឆ្លុះបញ្ចាំងអំពីការសន្យារបស់ទីក្រុងវ៉ាស៊ីតោនជាមួយសម្ព័ន្ធ មិត្តយោធាអន្តរមហាសមុទ្រអាត្លង់ទិចនៅតែស្វិតស្វាញផងដែរ។ ក្នុងឱកាសនេះ លោក Mattis បានអះអាងថាអាមេរិកគ្មានផែនការដើម្បីកាត់បន្ថយជំនួយឧបត្ថម្ភ សំរាប់យុទ្ធនាការយោធាប្រយុទ្ធប្រឆាំងនឹងភារវកម្មដែលដឹកនាំដោយបារាំងនៅ ប្រទេស Mali ឡើយ៕