រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ដោយចៃដន្យ


រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ដោយចៃដន្យ - ảnh 1
រដ្ឋមន្ត្រីការពារជាតិអាមេរិកបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ដោយចៃដន្យ (VNA)

(VOVworld) – នាថ្ងៃទី ១១ ធ្នូ រដ្ឋមន្ត្រីកាពារជាតិអាមេរិក លោក Ashton Carter
 បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ដើម្បីពិភាក្សាជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ
ជន Kurd នៅប្រទេសនេះអំពីយុទ្ធនាការយោធាដែលអាមេរិកគាំទ្រសំដៅប្រឆាំង
នឹង អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅទីក្រុង Mosul។ រដ្ឋមន្ត្រីការពារជាតិ
អាមេរិក លោក  Ashton Carter បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេស
សាមី លោក Haider Al Abadi ហើយដំណើរហោះឆ្ពោះទៅតំបន់ Kurdistan ដើម្បី
ជួបធ្វើការជាមួយថ្នាក់ដឹកនាំជន Kurd លោក Masoud Barzani ក៏ដូចជាមេ
បញ្ជាការកងទ័ពសម្ព័ន្ធភាពអន្តរជាតិប្រឆាំងភេរវកម្មដឹកនាំដោយអាមេរិក
នៅអ៊ីរ៉ាក់ ឧត្តមសេនីយ៍ទោ  Steve Townsend ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ