រដ្ឋមន្ត្រីការពារជាតិអាមេរិកមានគោលជំហរបើកទូលាយសកម្មភាពនៅស៊ីរី
|
រដ្ឋមន្ត្រីការពារជាតិអាមេរិកមានគោលជំហរបើកទូលាយសកម្មភាពនៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ ធ្នូ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter
បានអះអាងថា៖ កងទ័ពនៃប្រទេសនេះមានគោលបំណងបើកទូលាយ
សកម្មភាព របស់ខ្លួននៅស៊ីរីដើម្បីជួយឧបត្ថម្ភកំលាំងប្រទេសសាមីក្នុងការ
ប្រយុទ្ធប្រឆាំងនឹង អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ។ អ្នកប្រមុខវិមាន
បញ្ចកោណក៏បានចាត់ទុក ថា៖ ទួរគីគប្បីដើរតួនាទីសកម្មថែមទៀតក្នុង
ការវាយប្រហារតាមផ្លូវអាកាសក្នុង ការប្រយុទ្ធជាមួយ IS ផងដែរព្រមទាំង
កំទិចរាល់មុខសញ្ញាគាំទ្រអង្គការភេរវកម្មនេះនៅទួរគី។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានអនុម័តលើផែនការ
ដាក់ពង្រាយទាហានចំនួន ១២០០ នាក់រួមជាមួយយន្តហោះចំបាំងដើម្បី
ចូលរួមសម្ព័ន្ធភាពប្រឆាំង IS នៅស៊ីរីនិងអ៊ីរ៉ាក់។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
សារព័ត៌មានអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាង
ថា៖ ចាប់ពីខែកញ្ញាឆ្នាំ ២០១៤ អាល្លឺម៉ង់បានចូលរួមសម្ព័ន្ធភាពអន្តរជាតិ
ប្រឆាំង IS ទោះបីជាប្រទេសនេះត្រឹមតែហ្វឹកហាត់កំលាំងជន Peshmerga
ភាគខាងជើងអ៊ីរ៉ាក់តែប៉ុណ្ណោះក្តី។ អាល្លឺម៉ង់មានគោលបំណងជួយឧបត្ថ
ម្ភខាងចារកម្មនិងការផ្គត់ផ្គង់ឧបករណ៍ការពារ។ នាថ្ងៃ ១ ធ្នូ រដ្ឋាភិបាលស៊ីរី
និងបណ្ដាកំលាំងប្រឆាំងទទួលបានកិច្ចព្រមព្រៀងមួយតាមនោះជន
ប្រដាប់អាវុធភាគីប្រឆាំងនឹងដកចេញពីតំបន់ចុងក្រោយដែលកំលាំង
នេះទន្ទ្រានកាន់កាប់នៅទីក្រុង Homs៕