រដ្ឋមន្ត្រីការពារជាតិអាស៊ានដំណើរកិច្ចប្រជុំជាមួយបណ្ដាដៃគូ

(VOVWORLD) - នាថ្ងៃទី ២៤ តុលា បណ្ដារដ្ឋមន្ត្រីការពារជាតិប្រទេសជាសមាជិកអាស៊ានទាំង ១០ បាន ដំណើរកិច្ចប្រជុំជាមួយបណ្ដាដៃគូមកពីអាមេរិកជប៉ុននិងចិនរួមជាមួយប្រទេសផ្សេងៗ ទៀតគឺ៖ អូស្រ្តាលី ឥណ្ឌា នូវែកហ្សេឡង់ កូរ៉េខាងត្បូងនិងរុស្ស៊ី នៅហ្វីលីពីន ដើម្បីពិភាក្សាអំពីសន្តិសុខតំបន់និងអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិអាស៊ានដំណើរកិច្ចប្រជុំជាមួយបណ្ដាដៃគូ  - ảnh 1 រដ្ឋមន្ត្រីការពារហ្វីលីពីន លោក Delfin Lorenzana 

(VOVworld) - នាថ្ងៃទី ២៤ តុលា បណ្ដារដ្ឋមន្ត្រីការពារជាតិប្រទេសជាសមាជិកអាស៊ានទាំង ១០ បាន ដំណើរកិច្ចប្រជុំជាមួយបណ្ដាដៃគូមកពីអាមេរិកជប៉ុននិងចិនរួមជាមួយប្រទេសផ្សេងៗ ទៀតគឺ៖ អូស្រ្តាលី ឥណ្ឌា នូវែកហ្សេឡង់ កូរ៉េខាងត្បូងនិងរុស្ស៊ី នៅហ្វីលីពីន ដើម្បីពិភាក្សាអំពីសន្តិសុខតំបន់និងអន្តរជាតិ។ ថ្លែងមតិនៅពិធីបើកសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) លើកទី ៤ លើកនេះ រដ្ឋមន្ត្រីការពារហ្វីលីពីន លោក Delfin Lorenzana បានសង្ឃឹមថា៖ ប្រទេសចូលរួមសន្និសីទនានា នឹងអាចបើកទូលាយសម័យសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារជាតិ ក្នុងនោះ មានការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម សន្តិសុខ នាវាចរណ៍ សន្តិសុខលើបណ្តាញអ៊ីនធឺណែតនិងការជួយសង្គ្រោះគ្រោះធម្មជាតិ។ សន្និសីទ ADMM+ ប្រព្រឹត្តទៅមួយថ្ងៃបន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១១ (ADMM ១១) ដោយមានខ្លឹមសារស្នូលគឺការសាកល្បងសន្តិសុខក្នុងតំបន់ រួមមានភេរវកម្មបទល្មើសគ្រឿងញៀននិងជំលោះនាវាចរណ៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ