រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទអំពីប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា
(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ "បានពិភាក្សាអំពីស្ថានភាពសន្តិសុខនាពេលថ្មីៗនេះក្នុងប្រទេស អ៊ីស្រាអែល ក្នុងនោះមានឧបទ្ទវហេតុដែលគ្រាប់រ៉ុក្កែតជិត ៤០០ គ្រាប់ត្រូវបានបាញ់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៩ ឧសភា"។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Khan Yunis តំបន់ ហ្គាហ្សាកាលពីព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ THX/VNA) |
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃទី ១០ ឧសភា បាន
ជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Lloyd Austin អំពីប្រតិបត្តិ ការយោធាដែលកំពុងប្រព្រឹត្តទៅនៅតំបន់ហ្គាហ្សា។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ "បានពិភាក្សាអំពីស្ថានភាពសន្តិសុខនាពេលថ្មីៗនេះក្នុងប្រទេស អ៊ីស្រាអែល ក្នុងនោះមានឧបទ្ទវហេតុដែលគ្រាប់រ៉ុក្កែតជិត ៤០០ គ្រាប់ត្រូវបានបាញ់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៩ ឧសភា"។
លោករដ្ឋមន្ត្រី Gallant ក៏បានជូនដំណឹង ដល់សមភាគីលោក Austin អំពីការដែលអ៊ីស្រាអែលបានកំទេចមេដឹកនាំជាន់ខ្ពស់ បីនាក់នៃក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) កាលពីថ្ងៃទី ៩ ខែឧសភា។ កាលពីថ្ងៃម្សិលមិញផងដែរ កាសែត Times of Israel បានដកស្រង់សម្តីលោក រដ្ឋមន្ត្រី Gallant ដែលសម្ដែងក្ដីសង្ឃឹមថា ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សានឹង បញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនៅតែបញ្ជាក់ថា ប្រទេសជ្វីហ្វនេះត្រៀមខ្លួនជាស្រេច បន្តការប្រយុទ្ធក្នុងរយៈពេលយូរអង្វែង។
ក្នុងពេលជាមួយគ្នានោះ ថ្លែងទៅកាន់ប៉ុស្តិ៍ ទូរទស្សន៍ Kan រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen នៅថ្ងៃដដែលនោះ បាននិយាយថា ភាគីអ៊ីស្រាអែលបានទទួលសំណើសុំឈប់បាញ់ជាមួយតំបន់ហ្គាហ្សា ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប ហើយកំពុងពិចារណាលើសំណើនេះ។ ភាពតានតឹងបានកើនឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីកងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយ ប្រហារតាមជើងអាកាសជាច្រើនប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ ហ្គាហ្សា។
យោងតាម IDF ការវាយប្រហារនេះសំដៅទៅលើមេដឹកនាំបីនាក់នៃក្រុម ជីហាត។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន២០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារតាមជើង អាកាសកាលពីថ្ងៃទី៩ ខែឧសភា។ ទន្ទឹមនឹងនោះ តំណាងក្រុមជីហាតបានបញ្ជាក់ថា ក្រុមនេះនឹងចាត់វិធានការតបតវិញ៕