រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលាលែងពីមុខតំណែង ក្រោយ​ពីបទ​ឈប់បាញ់​នៅតំបន់ Gaza

(VOVWORLD) -រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman នាថ្ងៃទី ១៤ ខែវិច្ឆិកាបានប្រកាសលាលែងពីមុខតំណែង បន្ទាប់ពីបានសម្តែងការខ្វែងគំនិតគ្នាអំពីបទឈប់បាញ់គ្នានៅតំបន់ Gaza។ 
 

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានលោក Avigdor Liebermanបានចាត់ទុកថា កិច្ចព្រមព្រៀងចុះថ្ងៃទី ១៣ ខែវិច្ឆិកាដោយអេហ្ស៊ីបធ្វើជាអជ្ញាកណ្ដាលជាមួយចលនាឥស្លាម Hamas របស់ ប៉ាឡេស្ទីនគឺជា "ការចុះចាញ់ចំពោះអំពើភេរវកម្ម" ។

ធ្វើអត្ថាធិប្បាយអំពីសេចក្ដីសម្រេចលាលែងពីមុខតំណែងរបស់ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman នោះនាថ្ងៃទី ១៤ ខែវិច្ឆិកា ចលនា Hamas បានហៅនេះជាជ័យជំនះនេះសម្រាប់តំបន់ Gaza។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benhamin Netanyahu បានការពារសេចក្ដីសំរេចដោយទទួលយកបទឈប់បាញ់នៅតំបន់ Gaza ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ