រដ្ឋមន្ត្រីការពារជាតិឥណ្ឌាកំណត់ពេលវេលាបំពេញទស្សនកិច្ចនៅវៀតណាម

រដ្ឋមន្ត្រីការពារជាតិឥណ្ឌាកំណត់ពេលវេលាបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាកំណត់ពេលវេលាបំពេញទស្សនកិច្ចនៅវៀតណាម (Image: VNA)


(VOVworld) – រដ្ឋមន្ត្រIការពារជាតិឥណ្ឌា លោក Manohar Parrikar​ នឹងទៅ
បំពេញទស្សន កិច្ចនៅសឹង្ហបុរីនាថ្ងៃទី ៣ ខែមិថុនាខាងមុខដើម្បីចូលរួម
ការសន្ទនា Shangri-la បន្ទាប់នោះ លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ច
នៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ សំដៅបង្កើនទំនាក់ទំនងយោធាទ្វេភាគី។
 ក្នុងចំណោមខ្លឹមសារដែលនឹងត្រូវបានពិភាក្សានៅការសន្ទនា លើកនេះ
​ ភាគច្រើននឹងផ្តោតលើបញ្ហាអំពីសេរីភាពនាវារចរណ៍និងសន្តិសុខទាក់
ទិនដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាឆ្នាំ ២០១៥ ឥណ្ឌានិងវៀតណាមបាន
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធាទ្វេភាគីហើយចុះហត្ថលេខា
លើសេចក្តីថ្លែងការណ៍ស្តីអំពីទស្សនៈវិស័យរួមក្នុងរយៈពេល ៥ ឆ្នាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ