រដ្ឋមន្ត្រីការពារប្រទេសវៀតណាមចូលរួមកិច្ចប្រជុំក្រៅផ្លូវការរនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក
|
នាយឧត្តមសេនីយ៍ Ngo Xuan Lich |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការពារជាតិអាមេរិក គណៈប្រតិភូយោ
ធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការ
ពារជាតិអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាវ៉ៃ អាមេរិក ចាប់ពីថ្ងៃទី
២៩កញ្ញាដល់ថ្ងៃទី១តុលា។ គណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ គឺសម្តែង
ភាពម្ចាស់ការ ការទទួលខុសត្រូវរបស់វៀតណាមចំពោះរាល់សកម្មភាពរបស់អាស៊ាន។
ទន្ទឹមជាមួយគ្នានោះ បានជម្រុញទំនាក់ទំនងការពារជាតិទ្វេភាគីជាមួយប្រទេសដទៃ
តាមរយៈការផ្លាស់ប្តូរមតិយោបល់និងជួបប្រាស្រ័យនៅខាងក្រៅជំនួប ក៏ដូចជាស្តេង
ចេញនូវការស្រុះចិត្តគំនិតគាំទ្រចំពោះឡាវក្នុងនាមជាប្រទេសប្រធានអាស៊ានដែល
ជាអ្នកសម្របសម្រួលកិច្ចប្រជុំនេះផងដែរ៕