រដ្ឋមន្ត្រីក្រសួងការពារជាតិបានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអ.ស.បទទួលបន្ទុកសកម្មភាពរក្សាសន្តិភាព
|
រដ្ឋមន្ត្រីក្រសួងការពារជាតិបានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអ.ស.បទទួលបន្ទុកសកម្មភាពរក្សាសន្តិភាព (VOV) |
Vovworld-នាព្រឹកថ្ងៃទី១០មិថុនា នៅក្រសួងការពារជាតិ អគ្គលេខាធិការរង
អ.ស.ប Herve Ladsuo ទទួលបន្ទុកសកម្មភាពរក្សាសន្តិភាពបានជួបសន្ទនាជាមួយ
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។
នៅជំនួបសន្ទនានេះ នាយឧត្តមសេនីយ៍ Phung Quang Thanh បានវាយតំលៃខ្ពស់
សារសំខាន់គោលដៅនិងអត្ថន័យនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរង
អ.ស.បក្នុងកាលៈទេសៈវៀតណាមសន្យាយ៉ាងខ្លាំងក្លាសកម្មត្រៀមខ្លួនជាស្រេច
បញ្ជូនកំលាំងចូលរួមក្រុមបេសកកម្មរក្សាសន្តិភាពអ.ស.បខណៈដែលមាន
សំណូមពរដើម្បីរួមជាមួយសហគមន៍អន្តរជាតិខំប្រឹងប្រែងរួមចំណែកសំរាប់ពិភព
លោកមួយសន្តិភាពនិងសម្បូររុងរឿងជាង។ រដ្ឋមន្ត្រី Phung Quang Thanh ក៏វាយ
តំលៃខ្ពស់ការគាំទ្រជួយឧបត្ថម្ភរបស់អ.ស.បចំពោះវៀតណាមក្នុងវិស័យរក្សា
សន្ដិភាពអ.ស.ប៕