រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងអញ្ជើញមកដល់ទីក្រុងគៀវ

(VOVWORLD) - ក្រុមអ្នកវិភាគបាននិយាយថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខកងកម្លាំងប្រដាប់អាវុធ បារាំងចង់បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងអញ្ជើញមកដល់ទីក្រុងគៀវ - ảnh 1កាំភ្លើងធំបាញ់ដោយស្វ័យប្រវត្តិ Caesar ដែលបារាំងផ្តល់ជំនួយដល់អ៊ុយក្រែន (រូបថត៖ Le Mond)

នាថ្ងៃទី ២៨ ធ្នូ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានមកដល់រដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Sébastien Lecornu ទៅកាន់ទីក្រុងគៀវចាប់តាំងពីពេលផ្ទុះជម្លោះ។ តាមផែនការ លោក Lecornu នឹងជួបធ្វើការជាមួយប្រធានាធិបតីលោក Volodymir Zelensky; ជួបធ្វើការជាមួយសមភាគីអ៊ុយក្រែនលោក Oleksiy Reznikov និងអញ្ជើញទៅទស្សនាទីតាំងប្រយុទ្ធគ្នាមួយចំនួនដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបរបស់អ៊ុយក្រែន។

ក្រុមអ្នកវិភាគបាននិយាយថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខកងកម្លាំងប្រដាប់អាវុធ បារាំងចង់បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ក៏ដូចជា វាយតម្លៃលើស្ថានភាពជាក់ស្តែងមុននឹងពិចារណាផ្តល់អាវុធបន្ថែមទៀតដល់កងទ័ពនៃប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ