រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ

រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ

          (VOV)_នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃទី២៥ មេសា នៅទីក្រុងម៉ូស្គូ នៅខាង
ក្រៅដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត
ណាម Ngo Xuan Lich បានស្នើអោយភាគីទាំងពីរ វៀតណាម​និងឡាវត្រូវ​បន្តជំរុញ
ខ្លាំងសកម្មភាពជួបប្រាស្រ័យព្រំដែន ការងារបក្ស ការងារនយោបាយ ​បណ្ដុះបណ្ដា
ប្រភពធនធានមនុស្ស ។ រដ្ឋមន្ត្រី Ngo Xuan Lich បានអះអាងថា៖ ​ក្នុងគ្រប់កាលះទេសះ បក្ស ប្រជាជន និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាល ប្រកៀកស្មារជា
មួយបក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជននិងកងទ័ពប្រជាជនឡាវ ក្នុងបុព្វហេតុ
កសាង និងការពារសមិទ្ធិផលនៃបដិវត្តន៍ឡាវ។

          រីឯ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ឧត្តមសេនីយ៍ទោ Chansamone Channhalat
បានស្នើអោយភាគីទាំងពីរបន្តបង្កើនការងារបណ្ដុះបណ្ដាល​ប្រភពធនធានមនុស្ស 
និងភាគីឡាវត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភការងារ​ស្វែងរក និងជីកគាស់ឥដ្ឋ
ធាតុអ្នកជំនាញការ និងយុទ្ធជនស្ម័គ្រចិត្តដែលបាន​ពលីជីវិតនៅឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ