រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនិងចិនប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី
|
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនិងចិនប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន របស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នាព្រឹកថ្ងៃទី១៣មករា នៅទី
ក្រុងប៉េកាំង ឧត្តមសេនីយ៍ឯក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម បានមានជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ រដ្ឋមន្ត្រីក្រសួងការពារជាតិ
ចិន លោក ឆាង វ៉ាន់ឈាន (Chang Wanqian)។រដ្ឋមន្ត្រី Ngo Xuan Lich បានវាយតំលៃថា៖ ឆ្នាំ ២០១៦ ជាឆ្នាំទំនាក់ទំនងវៀតណាម-ចិន ទទួលបានសមិទ្ធិផលល្អ
ជាច្រើន។ ហើយ លោក Ngo Xuan Lich សង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៧ ជាឆ្នាំសំខាន់ចំ
ពោះទាំងវៀតណាមនិងចិន។
រីឯ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ឆាង វ៉ាន់ឈាន បានចាត់ទុកថា៖
ភាគីទាំងពីរត្រូវគោរពនិងអនុវត្តតាមស្មារតីរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
ក្នុង” សេចក្ដីប្រកាសចក្ខុវិស័យរួមស្ដីអំពីកិច្ចសហប្រតិបត្តិការការពារជាតិដល់ឆ្នាំ
២០២៥” រវាងក្រសួងការពារជាតិទាំងពីរ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ
ចិននិងវៀតណាមឡើងកំរិតថ្មី៕