រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានលាលែងពីដំណែង
|
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានលាលែងពីដំណែង (Getty) |
Vovworld-ការសំរេចចិត្តលាលែងពីដំណែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ
អាមេរិកលោក Chuck Hagel ត្រូវបានប្រធានាធិបតី Barack Obama បានយល់ព្រម
ជាផ្លូវការនាព្រឹកថ្ងៃទី២៥វិច្ឆិកា(ម៉ោងដំបន់)។ ប៉ុន្តែលោក Hagel នឹងបន្តដំណែង
នេះរហូតដល់អ្នកស្នងដំណែងរបស់លោកត្រូវបានតែងតាំង។លោក Chuck Hagel
បានឲ្យដឹងថា៖
“ខ្ញុំនឹងបន្តគាំទ្រលោកប្រធានាធិបតី Obama គាំទ្រអ្នកដែលកំពុងធ្វើការទាំង
យប់ទាំងថ្ងៃដើម្បីការពារប្រទេសអាមេរិកក៏ដូចជាគ្រួសាររបស់គេ។ ខ្ញុំនឹងបន្តធ្វើការ
អស់ពីកំលាំងកាយចិត្តដូចជាប៉ុន្មានឆ្នាំកន្លងរហូតដល់អ្នកស្នងដំណែងជារដ្ឋមន្ត្រី
ការពារជាតិត្រូវបានព្រឹទ្ធសភាសច្ចានុម័ត។”
បណ្ដាមន្ត្រីសេតវិមានបានឲ្យដឹងថា មូលហេតុដែលប្រធានាធិបតី Barack
Obama ស្នើររដ្ឋមន្ត្រីក្រសួងការពារជាតិ Hagel លាលែងពីដំណែងគឺដោយសារការ
តស៊ូប្រឆាំងក្រុមប្រដាប់អាវុធរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់និងស៊ីរីកំពុង
ដាក់ចេញការសាកល្បងសន្តិសុខថ្មីសមរាប់អាមេរិក ហេតុនេះហើយត្រូវមានអ្នក
មានលទ្ធភាពថ្មី៕