រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការពារជាតិឥណ្ឌា

(VOVWORLD) -តាមសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich គណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិឥណ្ឌាដឹកនាំដោយរដ្ឋម្ត្រីក្រសួងការពារជាតិឥណ្ឌាលោកស្រី Niramala Sitharaman អញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែមិថុនា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការពារជាតិឥណ្ឌា - ảnh 1 រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទទួលនិងជួបពិភាក្សាការងារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិឥណ្ឌា

នាព្រឹកថ្ងៃទី១៣ខែមិថុនា ក្នុងជំនួបពិភាក្សាគ្នា ភាគីទាំងពីរបានផ្លាស់ប្តូរអំពីបញ្ហា នានានៅលើពិភពលោក និងក្នុងតំបន់ដែលផ្តោតាករយកចិត្តទុកដាក់ដូចគ្នា ហើយថែមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខផងដែរ។ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តរក្សានូវយន្តការ សហប្រតិបត្តិការដែលមានស្រាប់នាពេលបច្ចុប្បន្ន ដូចជា កិច្ចសន្ទនាអំពីគោលនយោបាយការពារជាតិថ្នាក់រដ្ឋមន្ត្រីកិច្ចសហការក្នុងការបណ្តុះបណ្តាលកម្មភិបាលការសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងការចូលរួមសកម្មភាពរក្សា សន្តិភាពនៃអង្គការសហប្រជាតិជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ