រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិសិង្ហបុរី
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួង
ការពារជាតិសិង្ហបុរី(http://mod.gov.vn/) |
(VOV)_នារសៀលថ្ងៃទី ២២ កក្កដា នៅក្នុងជំនួបសន្ទនាជាមួយលេខាធិការ អចិន្ត្រៃយ៍ក្រសួងការពារជាតិសិង្ហបុរី លោក Chan Yeng Kit រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា៖ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៣មក ទំនាក់ទំនងសហប្រតិ
បត្តិការរវាងវៀតណាមនិងសិង្ហបុរីមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលក្នុងនោះមានទំនាក់ទំនងការពារប្រទេស។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារប្រទេស ពង្រឹងនិងពង្រីកទំនាក់ទំនងការពារប្រទេសជា
និច្ច ដោយសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូយោធា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ឧស្សហកម្មការពារ
ប្រទេស…ជាដើម។ នាយឧត្តមសេនីយ៍ Phung Quang Thanh ក៏បានស្នើថា៖ ក្នុងរយៈពេលខាងមុខនេះ ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ ត្រូវកសាងផែនការសហប្រតិបត្តិការក្នុងរយៈពេលវែង ជំរុញខ្លាំងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ
ស្វែងរកវិធានការមានប្រសិទ្ធិភាពជាងទៀត ដើម្បីកម្មវិធីសហប្រតិបត្តិការរវាង
ក្រសួងនៃប្រទេសទាំងពីរកាន់តែប្រសិទ្ធិភាពជាងទៀត ពី១ថ្ងៃទៅមួយថ្ងៃ៕