រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប៉ូឡូញ

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅប៉ូឡូញ - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh ​នៅប៉ូឡូញ(http://nguyenphutrong.net/)

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់លោក Tomasz Siemoniak រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេសប៉ូឡូញ គណះប្រតិភូ យោធាជាន់ខ្ពស់​វៀតណាម ​ដឹកនាំដោយ​នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស បានអញ្ជើញ​ទៅបំពេញទស្សនកិច្ចនៅប៉ូឡូញ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១​៤​សីហា។ នៅក្នុង​ជំនួនសន្ទនារវាងរដ្ឋមន្ត្រីទាំងពីររូប នាយឧត្តមសេនីយ៍ ​Phung Quang Thanh បាន
ចាត់​ទុកថា÷ ប្រទេសទាំងពីរត្រូវបន្ត​បង្កើនទំនាក់​ទំនងសហប្រតិបត្តិការការពារ
ប្រទេសប្រកប​ដោយស៊ីជំរៅនិងបើកទូលាយ​ជាងទៀត រួមមាន÷ ការផ្លាស់ប្តូរគណះ
ប្រតិភូ​គ្រប់ជាន់ថ្នាក់ បង្កើតយន្តការសន្ទនាអំពីគោលនយោបាយការពារប្រទេសថ្នាក់
អនុរដ្ឋមន្ត្រី…។ល។  រដ្ឋមន្ត្រីក្រសួងការពារប្រទេសប៉ូឡូញ  Tomasz Siemoniak ក៏បាន
គាំទ្រ​ទស្សនះនេះរបស់​វៀតណាម ​ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែក​ទៅលើច្បាប់អន្តរជាតិ និងបានអះអាងថា÷ ប៉ូឡូញត្រៀមខ្លួនជាស្រេចដើម្បីធ្វើជា
ស្ពានតភ្ជាប់វៀតណាមជាមួយទ្វីបអឺរ៉ុប និងចាត់ទុកថា÷ ​ការ​បង្កើនកិច្ចសហប្រតិ
បត្តិការក្នុង​វិស័យការពារប្រទេសនឹងរួមចំណែកជំរុញ​ទំនាក់ទំនងរួមរវាងប្រទេស
ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ