រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ទទួលជួបរដ្ឋមន្ត្រី ក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី
(VOVWORLD) - នារសៀលថ្ងៃទី៩ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Phan Van Giang បានទទួលជួបរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រា អាសន្ននៃសហព័ន្ធរុស្ស៊ី លោក Aleksandr Vyacheslavovich Kurenkov។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ qdnd.vn) |
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Phan Van Giang បាន អះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីដើរតួនាទីជាសសរស្តម្ភ ក្នុងទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី។ ភាគីទាំងពីររក្សាប្រកបដោយប្រសិទ្ធភាព នូវយន្តការសហប្រតិបត្តិការដូចជា៖ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល ស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់ អនុរដ្ឋមន្ត្រី; សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យបណ្តុះបណ្តាល កិច្ច សហប្រតិបត្តិការរវាងបណ្ដាអង្គទ័ព ពេទ្យយោធា ប្រវត្តិសាស្ត្រយោធា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានយោធា។
លោករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នមុខងារនៃក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្នងការជួយសង្គ្រោះ (ក្រសួងការពារប្រទេស) - ការិយាល័យគណៈកម្មាធិការជាតិឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ និងស្វែងរក ជួយសង្គ្រោះរបស់វៀតណាម ដោយផ្តោតលើ វិស័យដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បណ្ដុះបណ្ដាល; ការផ្លាស់ប្តូរផ្នែក ជំនាញវិជ្ជាជីវៈ។
លោក Aleksandr Vyacheslavovich Kurenkov រដ្ឋមន្ត្រីក្រសួងស្ថានការណ៍ គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា ភាគីរុស្ស៊ីត្រៀមខ្លួនជាស្រេចចែករំលែក បទពិសោធន៍វិជ្ជាជីវៈ និងមានបំណងចង់រៀនសូត្រពីបទពិសោធន៍របស់វៀតណាម ក្នុងវិស័យឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ; សង្ឃឹមថានឹងបន្តអនុវត្តន៍កិច្ចសហ ប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនាពេលអនាគត៕