រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃខេត្ត Quang Ngai

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃខេត្ត Quang Ngai - ảnh 1
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃខេត្ត Quang Ngai (Image: VOV)


(VOVworld) – នារសៀលថ្ងៃទី ៦ កក្កដា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទ វៀតណាម លោក Cao Duc Phat បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃ
ខេត្ត Quang Ngai ដើម្បីត្រួតពិនិត្យស្ថានភាពនៃការអនុវត្តរៀបចំហេដ្ឋារចនា
សម្ព័ន្ធផ្នែកកសិកម្ម ឡើងវិញ បណ្ដាគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ
។ រដ្ឋមន្ត្រី Cao Duc Phat បានស្នើឲ្យខេត្ត Quang Ngai ប្រមូលផ្តុំទៅលើការណែ
នាំប្រជាកសិករប្រើប្រាស់ពូជ ស្រូវមានគុណភាពខ្ពស់ដើម្បីលើកកំពស់តំលៃ
ផលិតកម្ម។ ស្តីអំពីកម្មវិធីឥណទានអនុ គ្រោះសំរាប់អ្នកនេសាទខ្ចីទុនក្នុងការ
ដម្លើងនាវា រដ្ឋមន្ត្រី Cao Duc Phat បានស្នើឲ្យ ខេត្ត Quang Ngai អនុវត្តល្អការងារ
ត្រួតពិនិត្យដើម្បីប្រភពទុនលៃទុកឲ្យដល់ មុខសញ្ញាអ្នក នេសាទ រៀបចំល្អក្រុម
សហការនេសាទត្រីលើសមុទ្រ។

“យើងខ្ញុំបានស្នើឲ្យបណ្ដាថ្នាក់ដឹកនាំខេត្តកំណត់ច្បាស់រចនាសម្ព័ន្ធវិជ្ជាជីវៈ។
របរណា​ដែលត្រូវលើកទឹកចិត្ត។ របរណាក្រាន់តែផ្លាស់ប្តូរថ្មីតែប៉ុណ្ណោះ។
ដោយឈរលើការកំណត់វិជ្ជាជីវៈនោះយើងនឹងកំណត់ទិដៅដម្លើងនាវា។
ជាពិសេស យើងត្រូវយកចិត្តទុកដាក់ដល់ការតភ្ជាប់រវាងអ្នកនេសាទបណ្ដា
ក្រុមជាមួយអង្គភាពអាជីវកម្ម។ ខ្ញុំនឹងណែនាំ បណ្ដាស្ថាប័នរបស់ក្រសួង
ស្រាវជ្រាវទីផ្សារ។”

ស្តីអំពីស្ថានភាពអនុវត្តបណ្ដាគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ
ថ្នាក់ដឹកនាំ ខេត្ត Quang Ngai បានលៃទុកប្រាក់ចំនួន ២៦៧ ពាន់លានដុង
ដើម្បីជួយឧបត្ថម្ភអ្នក នេសាទច្បាមជាប់សមុទ្រនិងធ្វើអាជីវកម្មដ៏ស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ