រដ្ឋមន្ត្រីក្រសួងនគរបាលនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងឆ្លើយសំណួរដេញដោលចំពោះមុខគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - សម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោល នឹងប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ Dien Hong នៃវិមានរដ្ឋសភា ហើយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍តភ្ជាប់ជាមួយខេត្តនិងទីក្រុងចំណុះមជ្ឈិម។
រដ្ឋមន្ត្រីក្រសួងនគរបាលនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងឆ្លើយសំណួរដេញដោលចំពោះមុខគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1រដ្ឋមន្ត្រី លោក To Lam នឹងឆ្លើយសំណួរដេញដោលអំពីបញ្ហាមួយក្រុមនៅក្នុងផ្នែកទទួលខុសត្រូវរបស់ក្រសួងនគរបាល (រូបភាព៖ រដ្ឋសភា)

នាថ្ងៃទី ១០ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី ១៤ សម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោល នឹងប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ Dien Hong នៃវិមានរដ្ឋសភា ហើយបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍តភ្ជាប់ជាមួយខេត្តនិងទីក្រុងចំណុះមជ្ឈិម; ផ្សាយបន្តផ្ទាល់តាមវិទ្យុសំឡេងវៀតណាម និងផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋសភាវៀតណាម ទូរទស្សន៍ជាតិវៀតណាម សម្រាប់ម្ចាស់ឆ្នោតអាចតាមដាន។

រដ្ឋមន្ត្រីក្រសួងនគរបាលនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងឆ្លើយសំណួរដេញដោលចំពោះមុខគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 2រដ្ឋមន្ត្រី លោក Nguyen Van Hung នឹងឆ្លើយសំណួរអំពីបញ្ហាមួយក្រុមក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍ (រូបភាព៖ រដ្ឋសភា)

ការសួរនិងឆ្លើយសំណួរដេញដោលត្រូវធ្វើឡើងតាមក្រុមបញ្ហា។ ឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល ធ្វើការឆ្លើយសំណួរអំពីក្រុមទីមួយនៃបញ្ហាទាក់ទងនឹងការគ្រប់គ្រងរដ្ឋនៃសន្តិសុខតាមអ៊ីនធឺណិត; បញ្ហាសុវត្ថិភាពសម្រាប់ប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិតជាតិនៅក្នុងរយៈពេលបច្ចុប្បន្ន; ដំណោះស្រាយដើម្បីទប់ស្កាត់ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់; ការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្ម...។ ក្រុមទីពីរនៃបញ្ហាគឺនៅក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍។ រដ្ឋមន្ត្រី លោក Nguyen Van Hung គឺជាអ្នកឆ្លើយសំណួរសំខាន់អំពីការអនុវត្តគោលនយោបាយ និងច្បាប់ សម្រាប់វិស័យទេសចរណ៍ពិតជាវិស័យសេដ្ឋកិច្ចនាំមុខគេរបស់វៀតណាម; ការអនុវត្តភារកិច្ច និងដំណោះស្រាយជំរុញតម្រូវការ និងការស្តារទេសចរណ៍ឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩...ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ