រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលភ្ញៀវអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលភ្ញៀវអន្តរជាតិ។ - ảnh 1
នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនា ទេសរដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអំពីមហាផ្ទៃការបរទេសសឹង្ហបុរី។ (cand.com.vn)


        VOV-នារសៀលថ្ងៃទី២៩ឧសភានៅទីក្រុងហាណូយ​ នាយឧត្តមសេនីយ៍​
Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាលោក​
Masagoft Junkyfli ទេសរដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអំពីមហាផ្ទៃការបរទេសសឹង្ហបុរី។
នៅ​ពិធី​ទទួល​ជួប​សន្ទនា រដ្ឋមន្ត្រី Tran Dai Quang ចង់ឲ្យភាគីទាំងពីរបន្ត​ជំរុញ​កិច្ច
សហប្រតិបត្តិការ​សំដៅ​​បង្កាទប់ទល់តស៊ូមានប្រសិទ្ធភាពចំពោះបណ្ដាជនល្មើស
ឆ្លងដែន។ រីឯទេសរដ្ឋមន្ត្រីរដ្ឋទទួល​បន្ទុក​អំពីមហាផ្ទៃការបរទេសសឹង្ហបុរីសង្ឃឹម
ថា​ទំនាក់​ទំនងសហប្រតិបត្តិការរវាងក្រសួង​នគរបាលវៀតណាមនិងក្រសួង
មហាផ្ទៃសឹង្ហបុរីនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរទទួលបានលទ្ធផលយ៉ាងល្អ
ប្រសើរលើបណ្ដា​វិស័យសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ។

        នាថ្ងៃដ៏ដែល​នៅពិធីទទួលជួបសន្ទនាវរសេនីយ៍ឯក Kieng Kham Inpheng
Thavong ប្រធានស្ថាប័នដំណាងក្រសួងសន្តិសុខឡាវប្រចាំនៅវៀតណាម​រដ្ឋមន្ត្រី
Tran Dai Quang បានជឿជាក់ថា ស្ថាប័នដំណាងនៃក្រសួងសន្តិសុខឡាវប្រចាំ​នៅ
វៀតណាម​នឹង​​សហការល្អជាមួយបណ្ដាអង្គភាពនៃក្រសួងនគរបាលវៀត​ណាម
ក្នុងការអនុវត្តកិច្ច​ព្រមព្រៀងនិងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាង​ក្រសួង
ទាំងពីរ​រួមចំណែកជំរុញ​ទំនាក់​ទំនងសហប្រតិបត្តិការរវាងកំលាំងនគរបាល​នៃ​
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ