រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam ទទួល​ជួប​ឯកអគ្គរដ្ឋទូត​នូវែលហ្សេឡង់

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam បានទទួលជួបលោកស្រី Wendy Matthews ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម អញ្ជើញមកជំរាបលាក្នុងឱកាសលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មការទូត។
រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam ទទួល​ជួប​ឯកអគ្គរដ្ឋទូត​នូវែលហ្សេឡង់ - ảnh 1 រដ្ឋមន្ត្រីក្រសួងនគរបាលលោកនាយឧត្តសេនីយ៍ To Lam ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ (រូបថត៖ cand.com.vn)

នៅក្នុងជំនួបនេះ លោកនាយឧត្តសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា ក្រសួងនរគបាលវៀត ណាមបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់សមូហភាព ស្ថានទូត ជាពិសេសគឺរូបលោកស្រីឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកវិជ្ជមានជាច្រើនដល់ទំនាក់ទំនងទ្វេភាគី ក៏ដូចជារួមវិភាគទានក្នុងការកសាងទំនាក់ទំនងប្រកបដោយសុច្ឆន្ទៈ ប្រសិទ្ធភាពរវាងក្រសួងនគរបាលវៀតណាម និងទីភ្នាក់ងារប៉ូលីសនូវែលសេឡង់។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត Wendy Matthews បានអះអាងថាក្នុងតួនាទីថ្មីលោកស្រីនឹងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្រតិបត្តិនូវែលហ្សេឡង់ ជាមួយក្រសួងនគរបាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ