រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការសន្តិសុខជាតិកាហ្សាក់ស្ថាន លោក Karim Massimov នាថ្ងៃទី ១៩ ខែមេសា គណៈប្រតិភូជាន់ខ្ពស់នៃ ក្រសួង នគរបាលវៀតណាម ដឹកនាំ ដោយឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានី Astana សាធារណរដ្ឋកាហ្សាក់ស្ថាន។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន |
ក្នុងជំនួបពិភាក្សានេះនាថ្ងៃដដែលនេះភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីស្ថានភាពក្នុងតំបន់និង ពិភពលោក កិច្ចការធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅប្រទេសនីមួយៗ។ ក្នុងគោល បំណង ជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និង គណកម្មាធិការ សន្តិសុខជាតិកាហ្សាក់ស្ថានឲ្យសក្តិសមជាមួយទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរនិងសក្តានុភាពនៃភាគីទាំងពីរ ព្រមទាំង ឆ្លើយតបនឹងតម្រូវការនិងភារកិច្ចការពារសន្តិសុខ ប្រទេសជាតិនិមួយៗ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោក ភាគីទាំងពីរបានព្រមព្រៀងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ឯកភាពពង្រឹង ការពិគ្រោះយោបល់និងផ្លាស់ប្តូរព័ត៌មានព្រមទាំងជួយឧប្ថម្ភគាំទ្រគ្នាទៅវិញទៅមកវេទិកាពហុភាគីនិងអង្គការដែលពាក់ព័ន្ធនានាផងដែរ៕