រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន - ảnh 1
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន

(VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រី
ក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយលោក Hiroshi Fukada ឯកអគ្គរដ្ឋ
ទូតជប៉ុនប្រចាំនៅវៀតណាម បានមកជំរាបលា ដោយបាន​បញ្ចប់បេសកកម្មការទូត
នៅវៀតណាម។ នៅទីនេះ រដ្ឋមន្ត្រី To Lam បានសង្កត់​ធ្ងន់ទៅលើការរួមវិភាគទានយ៉ាង
សកម្ម  ឯកអគ្គរដ្ឋទូតជប៉ុន​​លោក Hiroshi Fukada​ បានរួមចំណែកសំខាន់ក្នុងការជំរុញ
ទំនាក់ទំនងមិត្តភាពប្រពៃណី​រវាង​ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក៏មានគោលបំណងថា៖​
បន្ទាប់ពីពេលត្រឡប់ទៅ​ប្រទេស​វិញ លោក Hiroshi Fukada​ បន្តមានការរួមវិភាគទាន
ចំពោះការអភិវឌ្ឍ​ន៍ទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ។ រីឯ
 លោក Hiroshi Fukada​ បានអះអាងថា៖ បន្ទាប់ពីពេលវិលត្រឡប់ទៅប្រទេសវិញ លោក
នឹងខំប្រឹង​ប្រែងធ្វើអស់ពីកម្លាំងចិត្ត របស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិង
កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ