រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក
|
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិក |
(VOV)_រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung
បានដឹកនាំគណៈប្រតិភូវៀតណាម ទៅបំពេញទស្សនកិច្ចនៅអាមេរិក ចាប់ពីថ្ងៃទី៦
កញ្ញា។ ក្នុងថ្ងៃធ្វើការដើមដំបូងជាមួយថ្នាក់ដឹកនាំធនាគារពិភពលោក ( WB) រដ្ឋ
មន្ត្រី លោក Nguyen Chi Dung វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភ របស់ WB ចំ ពោះវៀតណាម ក្នុងរយៈពេលកន្លងទៅ ។ស្ដីអំពីកម្មវិធីសហប្រតិបត្តិការរវាងវៀតណាម
និង WB លោក Nguyen Chi Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម និងរួមសហ
ការជាមួយ WB ក្នុងការកសាង និងជ្រើសរើសគំរោងការណ៍ប្រើប្រាស់ប្រភពទុនពី WB
ប្រកបដោយប្រសិទ្ធិភាព ។
រីឯ ភាគី WB លោក Axel Van Trotsenburd អនុប្រធានទទួលបន្ទុកហិរញ្ញវត្ថុ អភិវឌ្ឍន៍ របស់ WB បានអះអាងថា៖ WB បន្តរួមសហការជិតស្និទ្ធិជាមួយរដ្ឋាភិបាល
វៀតណាមនិយាយរួម និងផែនការ និងវិយោគ ដើម្បីបន្តលើកកំពស់ប្រសិទ្ធិភាពការ
ប្រើប្រាស់ប្រភពទុន (ODA)៕