រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយសាសនាបុរីវ៉ាទីកង់មកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang
|
រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយសាសនាបុរីវ៉ាទីកង់មកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang
(Image: tuoitre.vn) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី
២៣ មករា ការឌីណាល់ Fernando Filoni រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយសាសនា
បុរីវ៉ាទីកង់បាន មកសាកសួរសុខទុកនិងជូនពរមណ្ឌលគ្រិសសាសនិកទីក្រុង
Da Nang (ភាគ កណ្ដាលវៀតណាម) ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
៤ រយនៃទិវាផ្សព្វផ្សាយសាសនានិងលើកទី ៥០ នៃទិវា បង្កើតមណ្ឌល
គ្រិសសាសនាទីក្រុង Da Nang ។ កាឌីណាល់បានថ្លែងអំណរគុណមោន
សញ្ចេតនារបស់គ្រិសសាសនិកទីក្រុង Da Nang ដែលបានលៃទុកសំរាប់
កាឌីណាល់ ព្រមទាំង មានគោលបំណងថា៖ ជនគ្រិសា សនិកនៅទីនេះ
ពង្រីកតួនាទីរបស់ជនកាតូលិកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ
ឲ្យបានខ្លាំងក្លាថែមទៀត។ ក៏ក្នុងឱកាសនេះដែរ តំណាងនៃថ្នាក់ដឹកនាំ
ទីក្រុង Da Nang បានវាយតំលៃខ្ពស់ចំពោះស្មារតីសកម្មរបស់គ្រិសសានា
គ្រប់រូបក្នុងចលនា “កសាងជនបទថ្មី” “រស់ល្អតាមផ្លូវលោកនិងតាមផ្លូវធម៌”
ហើយមានគោលបំណងថា៖ គ្រឹសសានិកនឹងបន្តរួមចំណែកកសាងទីក្រុង
Da Nang អភិវឌ្ឍន៍ថែមទៀត៕