រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ៖វៀតណាមមានសក្ដានុភាពជាច្រើនចំពោះក្រុមហ៊ុនអាមេរិក
|
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Penny Pritzke (dantri.com) |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីដើម្បីជួយឧបត្ថម្ភអង្គ
ភាពអាជីវកម្មអាមេរិក នាថ្ងៃទី ២ មិថុនា នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Penny Pritzke បានរៀបចំសន្និសីទកាសែតក្នុងប្រទេស
និងអន្តរជាតិ។ រដ្ឋមន្ត្រី Penny Pritzke បានចាត់ទុកថា៖ ក្រោយរយៈពេល២០ឆ្នាំ ទំនាក់ទំនងប្រក្រដីឡើងវិញ វៀតណាមនិងអាមេរិក បានមានរបត់សំខាន់ នោះគឺកំណើនបានកើនឡើង៥០ដង។ រដ្ឋមន្ត្រីក៏វាយតំលៃថា៖វៀតណាមបានមាន កំណើនគួរអោយចាប់អារម្មណ៍ និងត្រូវបានរក្សាក្នុងរយៈបេលច្រើនឆ្នាំកន្លងទៅ។ កំណើនពាណិជ្ជកម្មរបស់វៀតនាមកាន់តែសប្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ និងអា
មេរិក មានគោលបំណងថា៖ កំណើននេះរបស់វៀតណាមនឹងកើនឡើងងពីមួយថ្ងៃ ទៅមួយថ្ងៃ និងចាត់ទុកថា៖ នេះគឺជាពេលវេលាដ៏អស្ចារ្យ ដើម្បីអង្គភាពអាជីវកម្ម
អាមេរិកពង្រឹងនិងពង្រីកការវិនិយោគ ពាណិជ្ជកម្ម និងស្វែងរកឱកាសនៅវៀតណាម។
ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មានស្តីអំពីការដែលចិនបានដាក់ស្ថានីយ៍
ខួង Haiyang Shiyou-៩៨១ដោយខុសច្បាប់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀត
ណាម ដែល បណ្តាលឡើងភាពតានតឹងនៅសមុទ្រខាងកើត លោកស្រី Penny Pritzke បានចាត់ទុកថា ភារកិច្ចរបស់អាមេរិកគឺរក្សាសន្តិភាព ស្ថិរភាព និងធានាសវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ក្នុងតំបន់។ អាមេរិកក៏អំពាវនាវឲភាគីទាក់ទិន នានាផ្លាស់ប្តូរមតិតាមផ្លូវការទូត ឬតាមយន្តការគតិយុត្តអន្តរជាតិ។
ក្នុងពិធីទទួលជួបសន្ទនា ជាមួយលោកស្រីPenny Peitzker នារសឪលថ្ងៃទី២មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោកNguyen Tan Dung បានគូសបញ្ជាក់ថា៖ទំនាក់ទំនង
វៀតណាមអមេរិកកំពុងអភិវឌ្ឍន៍ដ៍ល្អលើគ្រប់វិស័យ។វៀតណាមមានបំណងថា
៖អាមេរិកបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២ឲ្យខ្លាំងក្លាថែម
ទៀតជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិស័យ
វិនិយោគ។ស្តីពីការចរចារកិច្ចព្រមព្រៀងTPP លោកNguyen Tan Dung ចាត់ទុកថា៖ការ
បិទបញ្ចប់កិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង២។លោកស្រី
ក៍បានមានបំណងដែរថាអាមេរិកមានសំលេងបរិហារអំពើខុសឆ្គងមិនស្របច្បាប់របស់
ចិននៅសមុទ្រខាងកើត។ លោកស្រីPenny Peitzker មានបំណងថា៖រដ្ឋាភិកបាលវៀត
ណាមបន្តបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាមេរិកផ្លាស់ប្តូរពាណិជ្ជ
កម្មជំរុញកិច្ចសហប្រតិបត្តិការវិនិយោគដើម្បីផលប្រយោជន៍របស់ភាគីទាំង២អាមេរិក
និងវៀតណាម។
ថ្ងៃទី២មិថុនានៅរដ្ឋធានីហាណូយប្រធានរដ្ឋវៀណាមលោក Truong Tan Sang មាន
បំណងថា៖ប្រទេសទាំង២វៀតណាមអាមេរិកជំរុញខ្លាំងការអនុវត្តនូវបណ្តាខ្លឹមសារ
នៃសេចក្តីថ្លែងការរួមដែលក្នុងនោះមានកិច្ចព្រមព្រៀងខាងសេដ្ឋកិច្ចពាណិជ្ជកម្ម
វិនិយោគរួមចំណែកពង្រីកទំនាក់ទំនងទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត។ លោកស្រីPenny
Peitzker អះអាងថា៖អាមេរិកគោរពទំនាក់ទំនងជាមួយវៀតណាមនិងមានបំណង
បង្កើនទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ស្តី ពីបញ្ហាសមុទ្រខាងកើត លោកស្រីPenny Peitzker បានរំលឹកឡើងវិញគោលជំហររបស់រដ្ឋសភារដ្ឋាភិបាលអាមេរិកគឺប្រឆាំងជំទាស់រាល់អំពើ
ឯតោភាគីមានចរិតលក្ខណះបង្ករឿងហេតុរបស់ចិនក្នុងការដាក់ស្ថានីយ៍ខួងShaiyan Sheiyou៩៨១នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបសវៀតណាមនិងសំដែងការគាំទ្រចំពោះ
ដោះស្រាយជំលោះដោយសន្តិវិធី៕