រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានទំលាក់កំរិតនៃយថាទស្សន៍អំពី«កិច្ចព្រមព្រៀងចុងក្រោយ»ជាមួយប្រទេសចិន

(VOVWORLD) -    កិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះនៅជប៉ុន អាចនាំមកនូវវឌ្ឍនភាពដោយឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេ    រិក និងប្រទេសចិន ក៏ប៉ុន្តែនេះមិនមែនជាទីកន្លែងជួបជុំគ្នាដើម្បីឈានដល់សម្រេចបាននូវ"កិច្ចព្រមព្រៀងចុងក្រោយ" នោះទេ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានទំលាក់កំរិតនៃយថាទស្សន៍អំពី«កិច្ចព្រមព្រៀងចុងក្រោយ»ជាមួយប្រទេសចិន - ảnh 1 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross កាលពីថ្ងៃទី ១១ ខែមិថុនាបានថ្លែងថា « កិច្ចប្រជុំកំពូល G20 ទំនងជារបៀបនៃកិច្ចព្រមព្រៀងមួយស្តីពីមាគ៌ាឈានទៅមុខប៉ុណ្ណោះ។ ពិតណាស់ថាវានឹងមិនក្លាយទៅជាកិច្ចព្រមព្រៀងចុងក្រោយនោះឡើយ»។ ទោះជាយ៉ាងណាក៏ដោយ លោក Wilbur Ross ក៏បានមានប្រសាសន៍ផងដែរថា នៅទីបញ្ចប់ភាគីទាំងពីរនឹងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដោយសង្កត់ធ្ងន់ថា "សូម្បីតែសង្គ្រាមដោយប្រើកាំភ្លើងក៏នឹងបញ្ចប់ដោយការចរចាគ្នា"ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ