រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលេខាធិការប្រធានាធិបតីកូរ៉េខាងត្បូងសូមលាលែងពីដំណែង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលេខាធិការប្រធានាធិបតីកូរ៉េខាងត្បូងសូមលាលែងពីដំណែង - ảnh 1
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលេខាធិការប្រធានាធិបតីកូរ៉េខាងត្បូងសូមលាលែងពីដំណែង

(VOV)_វិមានប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី២៣ វិច្ឆិកា បានជូនដំណឹង
អោយដឹងថា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Kum Hyun Woong និង​លេខាធិការ​ទទួល
បន្ទុកបញ្ហាស៊ីវិលរបស់ប្រធានាធិបតី លោក Choi Jai Kyeong បានជូន​លិខិត​សូមលា
លែងពីដំណែង។ កាយវិការនេះរបស់មន្ត្រីទាំងពីររូបនេះ បាន​ប្រព្រឹត្តទៅ បន្ទាប់ពីពេល
ស្ថាប័នរដ្ឋអាជ្ញាកូរ៉េខាងត្បូង នាថ្ងៃទី២០វិច្ឆិកា ចាត់ទុកថា​៖ ប្រធានាធិបតី លោកស្រី 
Park Geun Hye ជាអ្នកសមគំនិតជាមួយ ​លោកស្រី  Choi Soon  Sil ជា​មិត្ត​ជិតដិត​តាំង
ពី​យូរ​មក​ហើយនិងអ្នកជំនួយ​ការ​មួយចំនួន​របស់​លោកស្រី Park ។ វិមានប្រធានាធិប
តីកូរ៉េខាងត្បូង បាន​អោយ​ដឹង​ថែមទៀតថា៖នាបច្ចុប្បន្ន ប្ប្រធានាធិបតី លោកស្រី 
Park Geun Hye​ មិនទាន់សម្រេចទៅលើបញ្ហានេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ