រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមចូលរួម វេទិកាបណ្ដាថ្នាក់ដឹក​នាំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលដោយ Harvard រៀបចំនៅអាមេរិក

ពីថ្ងៃទី 3 ដល់ ថ្ងៃទី 6 មិថិនា ឆ្នាំ 2012 រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក
ស្រី Nguyen Thi Kim Tien បានអញ្ចើញចូលរួម វេទិកា បណ្ដាថ្នាក់ដឹក​នាំ ថ្នាក់រដ្ឋមន្ត្រី សុខាភិបាល ដោយ Harvard រៀបចំ នៅ រដ្ឋ Massachusetts របស់ អាមេរិក។ គោលដៅ របស់វេទិការលើកនេះគឺ ផ្លាស់ប្តូរបទពិសោធន៍ដឹកនាំ រវាង បណ្ដារដ្ឋមន្ត្រីសុខាភិបាល 
នៃបណ្ដា ប្រទេស លើពិភពលោក សំដៅបង្កើនប្រព័ន្ធសុខាភិបាលប្រកបដោយចីរ
ភាព  កែលំអរសេវាកម្ម ផ្គត់ផ្គង់សុខាភិបាល និងលទ្ធផលនៃការថែទាំសុខាភិបាល។ នៅទីនេះ រដ្ឋមន្ត្រី Nguyen Thi Kim Tien បានឧទ្ទេសនាមចូលក្នុងបញ្ជីរាយនាមបណ្ដា ថ្នាក់ដឹកនាំ មានគំនិតត្រិះរិះ​ផ្លាស់ប្តូរថ្មី កែទម្រង  និងសម្ដែងនូវការប្តេជ្ញចិត្តនាំបណ្ដា
គោល នយោបាយថ្មីរបស់ផ្នែកសុខាភិបាល ចូលក្នុងជីវភាពរស់នៅ រួមចំណែក លើកកំពស់សុខភាពអោយប្រជាជន។

          ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រី Nguyen Thi Kim Tien  បាន មាន ជំនួបសន្ទនាតុមូល ជាមួយ បណ្ដាអង្គភាពអាជិវកម្មអាមេរិក ដែលកំពុងធ្វើអាជិវកម្ម
នៅវៀតណាម ដោយប្រធានបទ៖ រួមផ្សំ សាធារណះ ជាមួយឯកជន ក្នុងការថែទាំ
សុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ