រដ្ឋមន្ត្រីក្រសួងហិរញ្ញវៀតណាមលោក Ho Duc Phoc អញ្ជើញជួបធ្វើការ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងកិច្ចប្រជុំ APEC ២០២៣

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc នាថ្ងៃទី ១២ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបធ្វើការទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី រដ្ឋលេខាធិការទទួលបន្ទុកហិរញ្ញវត្ថុជប៉ុន និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសប្ហាហ៍កំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវៀតណាមលោក Ho Duc Phoc អញ្ជើញជួបធ្វើការ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងកិច្ចប្រជុំ APEC ២០២៣ - ảnh 1រដ្ឋមន្ត្រីក្រសួងហិរញ្ញវៀតណាមលោក Ho Duc Phoc (ស្តាំ) ធ្វើការជាមួយរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsuo Yakura ។ រូបថត៖ VOV-Washington

នៅក្នុងជំនួបជាមួយលោក Jim Chalmers រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ របស់អូស្ត្រាលី; កិច្ចសហប្រតិបត្តិការស្ដីពីការប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព; ជំរុញអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ (MOU) រវាងក្រសួងហិរញ្ញវត្ថុវៀតណាម និងក្រសួងរតនាគារអូស្ត្រាលី។ យោងតាមលោករដ្ឋមន្ត្រី Ho Duc Phoc ក្រសួងហិរញ្ញវត្ថុវៀតណាមមានគោលបំណងថា ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុអាកាសធាតុ ហិរញ្ញវត្ថុផ្លាស់ប្តូរថាមពល ទីផ្សារកាបូន និងមូលបត្របំណុលបៃតងនាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវៀតណាមលោក Ho Duc Phoc អញ្ជើញជួបធ្វើការ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងកិច្ចប្រជុំ APEC ២០២៣ - ảnh 2រដ្ឋមន្ត្រីក្រសួងហិរញ្ញវៀតណាមលោក Ho Duc Phoc (ស្តាំ) ធ្វើការជាមួយលោក Jim Chalmers រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី ។ រូបថត៖ VOV-Washington

ក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsuo Yakura លោករដ្ឋមន្ត្រី Ho Duc Phoc បានស្នើឱ្យរដ្ឋាភិបាលជប៉ុនគាំទ្រការអនុវត្តកម្មវិធីជួយឧបត្ថម្ភអភិវឌ្ឍជាផ្លូវការ (ODA) ជំនាន់ថ្មី ដែលត្រូវបានក្រសួងហិរញ្ញវត្ថុលើកសំណើជាមួយនឹងវិស័យស្នូលចំនួន ៣ស្ដីពី ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ កសិកម្ម និងសុខាភិបាល។ រដ្ឋមន្ត្រីទាំងពីរបានសន្យាគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាសហប្រតិបត្តិការពហុភាគី និងតំបន់។

ក្នុងជំនួបជាមួយលោកស្រី Indranee Rajah រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី រដ្ឋមន្ត្រីទាំងពីរបានសន្យាជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូនានា ជួយសម្រួលពាណិជ្ជកម្ម វិនិយោគ និងចូលរួមយ៉ាងសកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ