រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមជួបធ្វើការជាមួយប្រធានធនាគារកណ្ដាលអាមេរិក
(VOVWORLD) /  
|
ប្រធានធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED) លោកស្រី Janet Yellen (vietstock.vn) |
Vovworld-នាថ្ងៃទី១១មិនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh
Tien Dung បានមានពិធីជួបធ្វើការជាមួយប្រធានធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក
(FED) លោកស្រី Janet Yellen។ នៅជំនួបធ្វើការ រដ្ឋមន្ត្រី Dinh Tien Dung បានផ្លាស់ប្តូរ
ជាមួយប្រធាន FED អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាស្ថានភាពគ្រប់គ្រងធ
នាគារសារពើពន្ធរបស់វៀតណាមក្នុងឆ្នាំ២០១៣និងទិសដៅឆ្នាំ២០១៤ វាយតំលៃ
អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថានភាពចរចារកិច្ចព្រមព្រៀងដៃគូអន្តរ
ប៉ាស៊ីហ្វិក (TPP)។ ប្រធាន Yellen បានចាត់ទុកថា នាពេលអនាគតវៀតណាមគួរតែមានធនាគារកណ្ដាលឯករាជ្យដើម្បីអនុវត្តគោលនយោបាយរូបីយវត្ថុ។ តាម
លោកស្រីថា ការដែលមានធនាគារមួយដូចជា FED នៅអាមេរិក វៀតណាមនឹងងាយស្រួលជាងក្នុងការអនុវត្តគោលដៅត្រួតពិនិត្យអតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងបង្កើតទំនុកទុកចិត្តរបស់សហគមន៍៕
-VOVWORLD