រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការចរចារអំពីការស្តាទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ

(VOVworld) – នាថ្ងៃទី ១៦ មិថុនា នៅ Jerusalem រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល
និងប៉ាឡេស្ទីនបានដំណើរការចរចារអំពីការស្តាទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញដែល
Tel Aviv បានផ្អាក់តាំងឆ្នាំ ២០១២។ គោលដៅនៃការចរចារនេះគឺសំដៅពិភាក្សាអំពី
រាល់បញ្ហា ដូចជា៖ បញ្ហាប៉ុស្តនៅច្រក់ទ្វាព្រំដែនសកម្មភាពផ្តល់អាគ្គីសនីទឹកនិងឥន្ធនៈ
សំរាប់ប៉ាឡេស្ទីន ជាដើម។ រដ្ឋមន្ត្រីទាំង ២ រូប ក៏បានពិភាក្សាអំពីការដែលរដ្ឋាភិបាល
ហ្ស៊ីបប្រគល់ឲ្យវិញ ចំនួនប្រាក់ពន្ធសំរាប់រដ្ឋអំណាចប៉ាឡេស្ទីនឡើងវិញ។ នេះគឺជា
ចំនួនប្រាក់ពន្ធនាំចេញរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលជួយប្រមូល តាមរយៈ
កំពង់ផែររបស់ប្រទេសនេះដើម្បីចូលក្នុងប៉ាឡេស្ទីនតាមពិធីសារទ្វេភាគីឆ្នាំ ១៩៩៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ