រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សា SEAMEO
(VOVWORLD) -នាថ្ងៃទី២៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាមលោក Phung Xuan Nha បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ី-អាគេ្នយ៍ (SEAMEO) និងជារដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Efendy។
រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាមលោក Phung Xuan Nha បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ី-អាគេ្នយ៍ (SEAMEO) និងជារដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Efendy |
នៅទីនេះភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះ បណ្តាលរវាងវៀតណាមនិងបណ្តាប្រទេសជាសមាជិកអាស៊ាននិយាយរួមនិងរវាងវៀតណាមនិងឥណ្ឌូនេស៊ីនិយាយដោយឡែក។ ភាគីទាំងពីរក៏បាន ឯកភាពថា គប្បីផ្តោតលើការជម្រុញកិច្ចសហប្រតិបត្តិការក្នុង SEAMEO សំដៅចែករំលែកបទពិសោធន៍អំពីការត្រួតពិនិត្យគុណភាពអប់រំ គោលដៅអភិវឌ្ឍន៍ អប់រំ ឧត្តមសិក្សា និងការគ្រប់គ្រងបណ្តាញអប់រំឧត្តមសិក្សាជាដើម។
ស្តីអំពីទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី លោក Phung Xuan Nha មានគោល បំណងថានាពេលខាងមុខនេះភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគូ្រប ង្រៀន និង សិក្សានុសិស្ស ព្រមទាំងបង្កើនសកម្មភាពជួបប្រាស្រ័យខាងអប់រំ ផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ តាមរយៈនោះបង្កលក្ខណៈងាយ ស្រួលក្នុងការ អភិវឌ្ឍសកម្មភាពលើវិស័យអប់រំផងដែរ។ រីឯខ្លួនវិញ លោក Muhadjir Efendy វាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការក្នុងវិស័យ អប់រំ និងបណ្តុះបណ្តាលរវាងវៀតណាមនិងឥណ្ឌូនេស៊ីក្នុងរយៈពេលកន្លងទៅ និង យល់ព្រមជាមួយលោក Phung Xuan Nha ក្នុងការបន្តអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិការឡើងទៅកំពស់ថ្មីផងដែរ៕