រដ្ឋមន្ត្រីនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៨ មករា នៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជាបានប្រារព្ធឡើងការចរចារវាងគណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមនិងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា។
រដ្ឋមន្ត្រីនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៨ មករា នៅទីស្នាក់ការក្រសួងមហាផ្ទៃកម្ពុជាបានប្រារព្ធឡើងការចរចារវាងគណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមនិងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា។ ក្នុងជំនួបចរចា ភាគីទាំងពីរបានវាយតំលៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៧ ព្រមទាំង ដាក់ចេញទិសដៅសហប្រតិបត្តិការនាឆ្នាំ ២០១៨។ ភាគីទាំងពីរក៏បានឯក ភាពថា៖ បណ្ដាកំលាំងសមត្ថកិច្ចសហការយ៉ាងជិតស្និត ជួយឧបត្ថម្ភគ្នាក្នុងការធានារ សន្តិសុខសណ្តាប់ធ្នាក់នៅប្រទេសនិមួយៗ សហការធានាសន្តិសុខសុវត្ថិភាពក្នុងឆ្នាំ ដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតព្រឹទ្ធសភានិងរដ្ឋសភា។ បញ្ចប់ការចរចា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងភាគីទាំងពីឆ្នាំ ២០១៨។ ក្នុងដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានទៅជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន។ សម្តេច តេជ ហ៊ុន សែន បានវាយំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួនគរវៀតណាមនាពេលកន្លងទៅជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនបទល្មើសគ្រឿងញៀន។ រីឯខ្លួនវិញ លោក To Lam បានសម្តែងគោលបំណងថា៖ នាយក រដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុក ដាក់និងបញ្ជាណែនាដើម្បីលំលាំងនគរបាលនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការ៕