រដ្ឋមន្ត្រីនៃប្រទេសទាំង ១៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកចរចាអំពី RCEP

(VOVWORLD) -អង្គប្រជុំមានបំណងចង់បង្រួញគម្លាតនៃការខ្វែងគំនិត ហើយតភ្ជាប់ ភាពខុសគ្នា លើវិស័យដូចជា៖កាត់បន្ថយពន្ធគយ ទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិកត្រូនិកដើម្បីទទួលឲ្យបាន RCEP។
រដ្ឋមន្ត្រីនៃប្រទេសទាំង ១៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកចរចាអំពី RCEP - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (រូបថត: EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ១ កក្កដា រដ្ឋមន្ត្រីនៃប្រទេសទាំង ១៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកកិច្ចប្រជុំនៅទីក្រុងតូក្យូរបស់ជប៉ុន ដើម្បីជំរុញដំណើរការចរចា សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមសម្រាប់ប្លុកទាំងមូល ឬហៅថាកិច្ចព្រមព្រៀងភាគជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងតំបន់  (RCEP) ក្នុងបរិបទមានការព្រួយបារម្ភអំពីលទ្ធិគាំពារនិយមដែលកាន់តែកើងឡើង។ នៅក្នុងកិច្ចប្រជុំពោលខាងលើនេះ អង្គប្រជុំមានបំណងចង់បង្រួញគម្លាតនៃការខ្វែងគំនិត ហើយតភ្ជាប់ ភាពខុសគ្នា លើវិស័យដូចជា៖កាត់បន្ថយពន្ធគយ ទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិកត្រូនិកដើម្បីទទួលឲ្យបាន RCEP។ នេះក៏ជាកិច្ចប្រជុំដំបូងដែលបានត្រូវបានប្រារព្ធឡើងនៅប្រទេសមួយនៅខាងក្រៅ តំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ