រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកសន្យាថានឹងកាត់ក្តីក្រុមវាយប្រហារនៅវិមាន Capitol Hill

(VOVWORLD) - នាថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកត្រូវបានតែងតាំង លោក Merrick Garland បានសន្យាថានឹងមិនធ្វើនយោបាយលើក្រសួងនេះ ព្រមទាំងធ្វើការកាត់ទោសយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកគាំទ្រអតីតប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) ក្នុងការវាយប្រហារលើវិមាន Capital Hill កាលពីខែមករាឆ្នាំ ២០២១ ផងដែរ។
រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកសន្យាថានឹងកាត់ក្តីក្រុមវាយប្រហារនៅវិមាន Capitol Hill  - ảnh 1ក្រុមបាតុករប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារសភាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

នៅក្នុងសុន្ទរកថាមួយ ដែលត្រៀមរៀបចំសម្រាប់សម័យប្រជុំបញ្ជាក់ពីការកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ចៅក្រមតុលាការឧទ្ធរណ៍សហរដ្ឋលោក Merrick Garland បានឲ្យដឹងថាលោកមានបំណងចង់លុបចោល «ស្នាមអាក្រក់» នៃការជ្រៀតជ្រែកទៅក្នុងផ្នែកនយោបាយនៅក្នុងក្រសួងយុត្តិធម៌ដែលដឹកនាំដោយលោក ដូណាល់ត្រាំ ដែលបានបន្សល់ទុកផងដែរ។

លោក Merrick Garland បានសន្យានឹងឃ្លាំមើលការកាត់ក្តីលើក្រុម វាយប្រហារលើវិមាន Capital Hill កាលពីថ្ងៃទី ៦ ខែមករា ប្រសិនបើលោកត្រូវបានបញ្ជាក់ថាជាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ទន្ទឹមនឹងនេះលោកក៏បានបង្ហាញយ៉ាងច្បាស់លាស់ក្នុងការស៊ើបអង្កេតរបស់នាយកដ្ឋានស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) ក្នុងបរិបទដែលមានការចោទប្រកាន់ថា ស្ថាប័ននេះកំពុងជ្រៀតជ្រែកយ៉ាងជ្រៅចូលក្នុងនយោបាយ នៅពេលដែលស៊ើបអង្កេតលើបេក្ខជនប្រធានាធិបតីនៃគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កាលពីឆ្នាំ ២០១៦ និងបន្ទាប់មកគឺអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ កាលពី ឆ្នាំ ២០១៧-២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ