រដ្ឋមន្ត្រីលោក Tran Dai Quang ទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីជប៉ុន
|
រដ្ឋមន្ត្រីលោក Tran Dai Quang ទទួលជួបជាមួយលោកIsao Iijima ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីជប៉ុន (រូបថតៈ cand)
|
(VOVworld)-នារសៀលថ្ងៃទី១៧មិនានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍
លោក Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញជួបសន្ទនា
ជាមួយលោក Isao Iijima ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីជប៉ុន រួមទាំង ក្រុម
អាជីវករជប៉ុនដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។នៅក្នុង ជំនួប
នេះ លោក Tran Dai Quang បានលើកច្បាស់ថា តាំងពីពេលបង្កើតទំនាក់ ទំនងការ
ទូតរហូតមកដល់ពេលនេះ ទំនាក់ទំនងវៀតណាម -ជប៉ុនមានការពង្រឹងនិងពង្រីក
ដោយឥតឈប់ឈរលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន អនុវត្តដំ
ណើរ ទស្សនកិច្ចទ្វេភាគីជាច្រើនលើកសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅ ថែមទៀត
នូវទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម-ជប៉ុន ដើម្បី សន្តិភាពនិង
ភាពសម្បូរុងរឿងនៅទ្វីបអាស៊ី”។រីឯខ្លួនវិញ លោក Isao Iijima បាន អះអាងថា
លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្ត បន្តមានការរួមចំណែកយ៉ាងសកម្ម ចូលក្នុងការ
ជម្រុញ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរជប៉ុន-វៀតណាមឲ្យ ឡើងកំពស់ថ្មី៕